ត្រៀមលុយ! iPhone SE ជំនាន់ថ្មី នឹងមាន Dynamic Island ដូចម៉ូដែលថ្លៃៗដែរ

ដំណឹងចចាមអារ៉ាមថ្មីអំពី iPhone SE ជំនាន់ថ្មីបានឲ្យដឹងថា Apple នឹងបំពាក់អេក្រង់ឌីហ្សាញបែប Dynamic Island ជំនួសឲ្យក្បាលឆកទូទៅ ដែល Dynamic Island នេះមានប្រើជាលើកដំបូងលើ iPhone 14 Pro និង iPhone 14 Pro Max។ iPhone SE ជំនាន់ថ្មីនេះដែរនឹងមានកាមេរ៉ាក្រោយតែមួយគ្រាប់ប៉ុណ្ណោះ ដោយទំហំរបស់វាអាចនឹងស្រដៀងគ្នាទៅនឹងទំហំ iPhone XR ប៉ុន្តែវាមានការឌីហ្សាញរូបរាងដូចគ្នាទៅនឹង iPhone នាពេលបច្ចុប្បន្ន ដែលមានរូបរាងបែបជ្រុងៗ។ កន្លងមក Apple បានប្រកាសចេញ iPhone SE ថ្មីរៀងរាល់ពីរឆ្នាំម្ដង ដោយលើកចុងក្រោយគឺបានប្រកាសចេញកាលពីខែមីនា ឆ្នាំ២០២២ ដែលមានន័យថា SE បន្ទាប់អាចនឹងបង្ហាញវត្តមាននាខែក្រោយនេះ៕